RIILOGOSMALL.png



About
The Reform Inventory Initiative (RII) was initiated by The Asia Foundation to improve the public's understanding of the most impactful reforms in Cambodia, through a systematic method of desk research followed by an extensive consultation process. In November 2015, the initiative, led by industry experts, culminated in the selection of top five reforms then published in the Phnom Penh Post, describing the reforms of the year. In December 2016, the top three reforms were also published in the Phnom Penh Post. Looking forward to 2017 and beyond, the RII Portal is intended to be a window for current information and insight on the government's progress on reform and serve as the basis for the review process that will be employed to identify and publicize the top reforms each year.
The inventory of reform efforts found here are by no means to be considered official. Although RII has sought information by each ministry and reviewed and validated that information by experts, all official and final information is understood to reside with the ministries themselves. The detailed methodology of how the information is gathered is given​ here. For the 17 of the 27 ministries that RII was able to collect information for, the inventory covers three broad categories: social services, public administration, and economic development sectors. Please click here to access the key reforms underway in each ministry.




អំពីគំនិតផ្តួចផ្តើមចងក្រងបញ្ជីកំណែទម្រង់

គំនិតផ្តួចផ្តើមចងក្រងបញ្ជី​កំណែទម្រង់ (ដែលហៅកាត់ថា RII) ត្រូវបាន​មូលនិធិអាស៊ីផ្តួចផ្តើម​បង្កើត​ឡើងដើម្បី​បង្កើន​ការ​យល់ដឹង​របស់​សាធារណៈ​ជនអំពី​កំណែទម្រង់ដែល​ទទួលបាន​លទ្ធផលគួរឲ្យកត់សំគាល់​ក្នុង​ប្រទេស​កម្ពុជា ដោយប្រើប្រាស់​វិធីសាស្ត្រ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ តាមរយៈការ​ស្រាវ​ជ្រាវលើឯកសារពាក់ព័ន្ធ និង​ដំណើរការ​ពិគ្រោះ​យោបល់​​យ៉ាង​ហ្មត់ចត់។​​ ដោយមានការ​ដឹកនាំ​ពីសំណាក់ក្រុម​អ្នក​ជំនាញ គំនិតផ្តួចផ្តើមបានធ្វើការ​ជ្រើសរើស​កំណែទម្រង់ធំៗចំនួន ៥ ប្រចាំឆ្នាំ ​២០១៥​ ហើយ​បានផ្សព្វ​ផ្សាយ​​ក្នុង​កាសែត​ភ្នំពេញប៉ុស្ដិ៍កាលពី​ខែវិច្ឆិកាឆ្នាំ២០១៥។ក្នុងឆ្នាំ២០១៦គំនិតផ្តួចផ្តើមក៏បានជ្រើសរើសកំណែទម្រង់ដែលមានសក្តានុពលចំនួនបីចុះផ្សាយក្នុងអត្ថបទវិចារណកថាក្នុងកាសែតភ្នំពេញប៉ុស្តិ៍ចាប់ពីឆ្នាំ២០១៧​តទៅ​ គេហទំព័រ​​ RII នេះនឹងត្រូវបានប្រើប្រាស់ក្នុងគោលបំណងជា​ច្រក​មួយសម្រាប់​ផ្តល់​ព័ត៌មាន​ពី​វឌ្ឍនភាពនៃកំណែទម្រង់ដែល​រដ្ឋាភិបាល​សម្រេចបាន​​​និង​ជា​មូលដ្ឋានគ្រឹះសម្រាប់​ដំណើរការ​ពិនិត្យឡើងវិញដើម្បី​កំណត់ និង​ធ្វើការ​ផ្សព្វផ្សាយ​ពី​កំណែទម្រង់​ធំៗ ជារៀងរាល់ឆ្នាំ។

បញ្ជីកំណែទម្រង់ដែ​ល​បង្ហាញ​ក្នុង​គេហទំព័រ​នេះ មិន​ត្រូវបានចាត់ទុកថាជា​ឯកសារ​ផ្លូវការនោះទេ បើទោះបីជា​គំនិតផ្តួចផ្តើម RII នេះទទួលបាន​ព័ត៌មានពីក្រសួង​នីមួយៗ​ និង​មានការពិនិត្យ​ឡើងវិញ ព្រមទាំង​បញ្ជាក់ពីសុពលភាពលើ​ព័ត៌មានទាំងនោះ​ពី​សំណាក់​អ្នក​ជំនាញ​នានា​ក៏ដោយ។ ព័ត៌មាន​ផ្លូវការ​ទាំងអស់​គឺនៅ​តែ​ជាកម្មសិទ្ធិរបស់​ក្រសួង​ពាក់ព័ន្ធទាំងនោះដដែល។ វិធីសាស្ត្រ​លំអិត​ស្តីពីការប្រមូលព័ត៌មានទាំងអស់នេះ ត្រូវបាន​បង្ហាញ​នៅ ទីនេះ។ គំនិតផ្តួចផ្តើម RII បានប្រមូល​ព័ត៌មានទាក់ទងនឹងកំណែទម្រង់​ពី​ក្រសួង​ចំនួន ១៧ ក្នុង​ចំណោម​ក្រសួងទាំង ២៧ ហើយបញ្ជីកំណែទម្រង់នេះ​ត្រូវបានចាត់ទៅក្នុង​ក្រុមបីធំៗរួមមាន វិស័យសេវាសង្គម វិស័យ​រដ្ឋបាល​សាធារណៈ និង​វិស័យសេដ្ឋកិច្ច។ សូមចុច ទីនេះ ដើម្បី​ចូលទៅមើល​កំណែ​ទម្រង់​សំខាន់ៗដែល​កំពុងអនុវត្ត​នៅតាមក្រសួង​នីមួយៗ។






Created by:

The Asia Foundation- Cambodia

House No. 59
Oknha Peich (St 242)
Phnom Penh, Cambodia
Tel: + 855 (23) 210-431
Fax: + 855 (23) 217-553


Contact person: Seila Sar
E-mail: seila.sar@asiafoundation.org