បញ្ជី​កំណែទម្រង់ត្រូវបាន​បង្ហាញក្នុងទម្រង់ជា​តារាង និង​រៀបចំ​ទៅតាម​ក្រសួងនីមួយៗ។ ក្រសួង​នីមួយៗមានទំព័រ​ដោយឡែកពីគ្នា ដោយ​ឈ្មោះ​កំណែទម្រង់​ត្រូវបាន​ដាក់​ក្នុង​គូឡោនទីមួយ បន្ទាប់មក​គឺ​សេចក្តីពិពណ៌នា​ដោយ​សង្ខេបអំពី​កំណែទម្រង់ទាំងនោះព្រម​​ទាំងស្ថានភាព​របស់​វាផងដែរ។ ឯកសារ​យោងដែល​ត្រូវបាន​ប្រើសម្រាប់គាំទ្រសេចក្តីសង្ខេបទាំងអស់រួមមាន៖ ព័ត៌មាន​អន​ឡាញ របាយការណ៍​ប្រចាំឆ្នាំ របាយការណ៍​សមិទ្ធផលនិង​វឌ្ឍនភាព បទបង្ហាញ​ដោយ​មន្ត្រី​សំខាន់ៗ​ក្នុង​ក្រសួង ឯកសារ​គតិ​យុត្តិ​​​ និង​ឯកសារ​គោលនយោបាយនានា។ ប្រភព​របស់​កំណែទម្រង់​នីមួយៗ ត្រូវបាន​បង្ហាញ​ក្នុង​គូឡោន​ចុងក្រោយនៃ​តារាង។ បញ្ជី​កំណែទម្រង់របស់ក្រសួងទាំង ១៧ ដែលត្រូវ​បាន​ពិនិត្យ​ឡើងវិញ​ដោយ​គំនិត​ផ្តួចផ្តើម RII ត្រូវ​បាន​បង្ហាញ​ដូចខាងក្រោម។​សូម​គ្លីក​លើ​ឈ្មោះ​ក្រសួង​នីមួយៗដើម្បីចូល​មើលព័ត៌មាន​អំពី​កំណែ​ទម្រង់ទាំងនេះ។